Monday, August 20, 2012

ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យាង​និវត្ដន៍​មក​ដល់​មាតុប្រទេស​វិញ​ហើយ​

​ភ្នំពេញ​ ៖​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្ដេចព្រះ​បរមនាថ​ នរោត្ដម​ សីហ​មុនី​ បាន​យាង​និវត្ដន៍​មក​ដល់​ ប្រទេស​កម្ពុជា​វិញ​ហើយ​ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១២​ បន្ទាប់​ពី​ព្រះ​អង្គ​ បាន​យាង​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព​ និង​ក្រាប​បង្គំ​គាល់​ព្រះរាជ​បិតា​ ព្រះរាជ​មាតា​របស់​ព្រះ​អង្គ​ នៅ​ទីក្រុង​ប៉េ​កាំ​ង​ កាលពី​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១២​ ។​
​យាង​និង​អញ្ជើញ​ទទួល​ព្រះរាជ​ដំណើរ​យាង​និវត្ដន៍​របស់​ព្រះករុណា​ជីវិត​តម្កល់​លើ​ត្បូង​ នៅ​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​ គេ​ឃើញ​មាន​វត្ដមាន​របស់​សែ​រាជវង្ស​ និង​វត្ដមាន​របស់​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជា​ ស៊ី​ម​ ប្រធាន​ព្រឹទ្ធ​ សភា​,​ វត្ដមាន​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ និង​វត្ដមាន​របស់​សម្ដេច​អគ្គមហាសេនា​ បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ ព្រមទាំង​មន្ដ្រីរាជការ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​ ៕