Monday, August 20, 2012

ប្រទេស​កម្ពុជា​និង​វៀតណាម​នឹង​ទទួល​លុយ​ជិត​១១​លាន​ដុល្លារ​ពី​មហាសេដ្ឋី​អាមេរិក​ប៊ីល​ហ្គេត​

នេះបើយោងទៅតាម​ សេចក្តីរាយការណ៍​ពី​ប្រទេស​វៀតណាម​បាន​អោយដឹងថា​នៅ​ពេល​ថ្មីៗ​នេះ​មូលនិធិ The Bill&Melinda Gates Foundation​ បាន​ផ្តល់​អំណោយ​ចំនួន​១០,៩​លាន​ដុល្លារ​សម្រាប់​គម្រោង​អនាម័យ​ នៅក្នុង​ប្រទេស​កម្ពុជា​និង​វៀតណាម​។​
ប្រជាជន​វៀតណាម ចំនួន​ប្រមាណ​៥០​ភាគរយ និង​កម្ពុជា​ប្រមាណ​៨០​ភាគរយ មាន​បញ្ហា​អនា​ម័យ​​​មិនល្អ នៅក្នុង​ប្រទេស ទាំងពីរ​ដូច​ជា​ការ​បន្ទោ​របង់​លាមក​នៅ​ក្រៅ​ផ្ទះ និង​លាមក​បាន​បណ្តាល​អោយ មនុស្ស​ស្លាប់​ប្រមាណ​១៧,០០០​នាក់ ជា​រៀងរាល់ឆ្នាំ ពិសេស កុមារ​អាយុ ក្រោម​៥​ឆ្នាំ​។​
បញ្ហា​អនាម័យ​នេះ​ក៏​បាន​បណ្តាល អោយ​ខាតបង់​សេដ្ឋកិច្ច ជា​ទឹកប្រាក់ ១,២ ពាន់​លាន​ដុល្លារ ជា​រៀងរាល់ឆ្នាំ នៅ​ប្រទេស​ទាំង​ពីរ​។​ក្រៅ​ពី​​បង្កើត​​​បង្គន់​​អនាម័យ ជំនួយ​នេះ​នឹង​ប្រើប្រាស់​ផងដែរ​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបទ​ប្រជាជន​នៅ​ជនបទ​៕