Monday, August 20, 2012

ទឹកទន្លេ​មេគង្គ​អាច​នឹង​ឡើង​លឿន​ខុសធម្មតា​ដោយសារ​ឥទ្ធិពល​ព្យុះ​កៃ​តាក់​

​ភ្នំពេញ​ ៖​ ទឹកទន្លេ​មេគង្គ​កម្ពុជា​នៅ​ ស​ប្ដា​ហ៍​ក្រោយ​អាច​នឹង​ឡើង​ដល់​កម្រិត​ អតិបរមា​លើក​ទី​១​ ប៉ុន្ដែ​ជំនន់​លើក​នេះ​ លឿន​ខុសធម្មតា​ ដោយសារ​តែ​ប្រទេស​ មួយ​ចំនួន​តាម​ទន្លេមេគង្គ​ទទួល​រង​ឥទ្ធិ​ ពល​ព្យុះ​កៃ​តាក់​ ខណៈ​ព្យុះ​នេះ​កំពុង​បោក​ បក់​មក​ដល់​ប្រទេស​វៀតណាម​ភាគ​ខាង​ ជើង​ហើយ​នោះ​ ។
​​លោក​ ចាន់​ យុ​ត្ថា​ នាយខុទ្ទកាល័យ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​ និង​ ឧតុនិយម​បាន​មាន​ប្រសាសន៍​ថា​ ជា​ទូទៅ​ ទឹកទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​ ដល់​កម្រិត​អតិបរមា​២​លើក​ ដោយ​លើក​ ទី​១​អាច​នៅ​ចុងខែ​សីហា​ឬ​ដើមខែ​កញ្ញា​ ហើយ​លើក​ទី​២​អាច​នៅ​ចុងខែ​តុលា​ ឬ​ ដើមខែ​វិច្ឆិកា​ ។​ លោក​បន្ដ​ថា​ សម្រាប់​ ទឹកទន្លេ​មេគង្គ​ឡើង​ដល់​កម្រិត​អតិបរមា​ សម្រាប់​ឆ្នាំ​នេះ​គឺ​ អាច​ឡើង​លឿន​ខុស​ ពី​បណ្ដា​ឆ្នាំ​មុនៗ​ដោយសារ​តែ​ប្រទេស​ កម្ពុជា​ក៏​ដូច​ជា​ប្រទេស​មួយ​ចំនួន​ទៀត​ ជាប់​ទន្លេមេគង្គ​រង​ឥទ្ធិពល​ខ្យល់ព្យុះ​ កៃ​តាក់​ ប៉ុន្ដែ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ ដល់​ប្រទេស​កម្ពុជា​នោះ​ទេ​ ។​
​លោក​ ចាន់​ យុ​ត្ថា​ បន្ដ​ថា​ ក្រសួង​ ធនធានទឹក​កំពុង​តាមដាន​មើល​ឥទ្ធិពល​ កៃ​តាក់​ ដែល​ពេល​នេះ​កំពុង​បោកបក់​ មក​ដល់​ប្រទេស​វៀតណាម​ខាងជើង​ ។​ បើសិនជា​ខ្យល់ព្យុះ​កៃ​តាក់​អស់​ឥទ្ធិពល​ នៅ​ត្រឹម​ប្រទេស​ឡាវ​បង្ក​ជា​វិ​សម្ពាធ​ បណ្ដាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ នឹង​ធ្វើ​ ឱ្យ​ទឹកទន្លេ​មេគង្គ​អាច​ឡើង​លឿន​ខុស​ពី​ ធម្មតា​ ប៉ុន្ដែ​បើ​ខ្យល់ព្យុះ​កៃ​តាក់​អស់​ ឥទ្ធិពល​ទៅ​ដល់​ប្រទេស​ហ្វី​លី​ពី​ន​ ហើយ​ បង្ក​វិ​សម្ពាធ​នៅ​ទីនោះ​គឺ​ទឹកទន្លេ​មេគង្គ​ របស់​កម្ពុជា​យើង​នឹង​ឡើងជា​ធម្មតា​ ។​
​លោក​ ចាន់​ យុ​ត្ថា​ បញ្ជាក់​ថា​ មិន​ មែនមាន​តែ​ខ្យល់ព្យុះ​កៃ​តាក់​មួយ​ទេ​ ដែល​បោកបក់​មក​លើ​ប្រទេស​កម្ពុជា​ គឺ​ បន្ទាប់​ពី​នេះ​នឹង​មាន​ខ្យល់ព្យុះ​មួយ​ចំនួន​ ទៀត​ក៏​អាច​នឹង​បោកបក់​បង្ក​ជា​វិ​សម្ពាធ​ មក​មើល​ប្រទេស​កម្ពុជា​ និង​បណ្ដា​ប្រទេស​ តាម​ដង​ទន្លេមេគង្គ​ផង​ដែរ​ ។​
​ទោះ​យ៉ាងណា​បើ​តាម​លោក​ ចាន់​ យុ​ត្ថា​ ឥទ្ធិពល​ខ្យល់ព្យុះ​កៃ​តាក់​ដែល​អាច​ នឹង​ធ្វើ​ឱ្យ​ទឹកទន្លេ​មេគង្គ​ឡើង​លឿន​ខុស​ ធម្មតា​ ដល់​កម្រិត​អតិបរមា​លើក​ទី​១​ នេះ​គឺ​មិន​បង្ក​គ្រោះ​មហន្ដរាយ​អ្វី​ដល់​ ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេមេគង្គ​ នោះ​ទេ​ ពីព្រោះ​នេះ​ជា​រឿង​ធម្មតា​មួយ​ ដែល​ទឹកទន្លេ​មេគង្គ​តែ​ឡើង​ដល់​កម្រិត​ អតិបរមា​នៅ​ចុងខែ​សីហា​ ឬ​ដើមខែ​ កញ្ញា​នេះ​ ។​
​ជាមួយនឹង​ទឹកទន្លេ​មេគង្គ​ឡើង​ដល់​ កម្រិត​អតិបរមា​លើក​ទី​១​ លោក​ ចាន់​ យុ​ត្ថា​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ ពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ និង​ជុំវិញ​បឹង​ទន្លេសាប​ត្រូវ​តែ​មានការ​ ប្រុង​ប្រយ័ត្ន​ខ្ពស់​ចៀសវាង​កើត​មាន​ គ្រោះថ្នាក់​ជាយថាហេតុ​ ពីព្រោះ​រដូវ​ទឹក​ ឡើង​គឺ​ទឹក​ហូរ​កួច​ខ្លាំង​ ដែល​ងាយ​បង្ក​ គ្រោះថ្នាក់​ ពិសេស​ដល់​អ្នក​ដែល​ធ្វើ​ដំណើរ​ តាម​ផ្លូវទឹក​ ។​
​គួរ​បញ្ជក់​ថា​ បើ​តាម​ការ​ចំណាំ​តៗ​ គ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គឺ​ ទឹក​អាច​នឹង​ ឡើង​ធំ​នៅ​ក្នុង​ឆ្នាំរោង​ ខណៈ​ឆ្នាំ​នេះ​គឺជា​ ឆ្នាំរោង​នោះ​ ទឹក​អាច​នឹង​ឡើង​ធំ​ជាង​ បណ្ដា​ឆ្នាំ​មុនៗ​ ដែល​បង្ក​ផល​ប៉ះពាល់​ ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​ មេគង្គ​,​ ទន្លេបាសាក់​ និង​ទន្លេសាប​ ។​ ជាង​នេះ​ទៅ​ទៀត​សម្ដេច​អគ្គមហាសេនា​ បតី​តេ​ជោ​ ហ៊ុន​ សែន​ ក៏​ធ្លាប់​មាន​ ប្រសាសន៍​ជា​សាធារណៈ​ ដែរ​ថា​ ឆ្នាំ​នេះ​ គឺជា​ឆ្នាំរោង​ ទឹកនឹង​ឡើង​ធំ​ជាង​បណ្ដា​ឆ្នាំ​ ផ្សេងៗ​ ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ តាម​ដង​ទន្លេមេគង្គ​,​ ទន្លេបាសាក់​ និង​ ទន្លេសាប​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ តែ​ទោះ​យ៉ាងណា​រាជរដ្ឋាភិបាល​រួម​ទាំង​ អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​បាន​ត្រៀមខ្លួន​ រួច​ជា​ស្រេច​ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​និង​បាន​ផ្សព្វផ្សាយ​នូវ​វិធានការ​ការ​ ពារ​មួយ​ចំនួន​ដល់​ប្រជាពលរដ្ឋ​ជា​បន្ដ​ បន្ទាប់​ហើយ​ដែរ​ដើម្បី​ធ្វើ​យ៉ាងណា​ បញ្ចៀស​គ្រោះ​មហន្ដរាយ​ធម្មជាតិ​ដែល​អាច​នឹង​កើតឡើង​ជាយថាហេតុ​៕