Monday, August 20, 2012

​សម្ពោធ​សមិទ្ធផល​ន​នានា​របស់​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​

ខេ​ត្តេ​សៀមរាប ​៖​ សមិទ្ធ​ផល​នានា​ដែល​មាន​តម្លៃ​ជាង​កន្លះ​លាន​ដុល្លា​អា​មេ​រិ​ក​ របស់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១២​ ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី​ទៀ​ បាញ់​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​និងមានការចូលរួមពីនាយឧត្តមសេនីយ៍​​ សៅ ​សុខា​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស​ ព្រមទាំងមន្ត្រីជាច្រើនរូបទៀត។​
​តាម​របាយ​ការ​ណ៏​របស់​លោក​ឧត្តមសេនីយ៍ត្រី​ ម៉​ន​ សា​ម៉ុ​ន​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ សមិ​ទ្ធផល​នានា​ដែល​ដាក់​សម្ពោធ​នា​ពេល​នេះ​ មាន​តម្លៃ​ជាង​៥៣​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។​ លោក​បន្ត​ថា​ សមិទ្ធផល​ទាំងនោះ​មាន​អគារ​ចំនួន​២​ខ្នង​ ដែល​១​ខ្នង​សម្រាប់​សេនាធិការ​ ​១ខ្នង​​ជា​សាល​ប្រជុំ​ រួម​ជាមួយ​សមិទ្ធផល​ផ្សេង​ទៀត​ ដូច​ជា​កន្លែង​ប្រចាំ​បញ្ជា​ ឃ្លាំង​ភស្តុ​ភារ របង​ រោង​ឡាន​ ផ្ទះ​អន្តរាគមន៍​ ចាក់​បេតុង​ និង​ក្រាល​ការ៉ូឡា​ក្នុង​ទីធ្លា​បញ្ជាការដ្ឋាន​។​
ថ្លែង​ទៅ​កាន់​អង្គពិធី​​ លោក​ឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់​ បាន​កោតសរសើរ​ដល់​នាយ​ នាយ​រង​ និង​ពល​អាវុធហត្ថ​ខេត្តសៀមរាប​ទាំងអស់​ ដែល​បាន​ខិតខំ​បំពេញការងារ​ទាំង​ការ​ការពារ​សន្តិសុខ​ ដល់​ប្រជាពលរដ្ឋ​ និង​អ្នកទេសច​រ​ ដែល​ចូល​មក​ទស្សនា​តាម​បណ្តា​ប្រា​ង្គប្រាសាទ​នានា​ក្នុង​ខេត្តសៀមរាប​ និង​ទាំង​ការ​កសាង​អង្គភាព​។​ លោក​ឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​ជំរុញ​ដល់​អង្គភាព​នេះ​បន្ត​ និង​ពង្រឹង​ការ​អនុវត្ត​ ការងារ​ទាំង​អស់នេះ​ជា​បន្ត​ទៀត​៕​