Monday, August 20, 2012

វគ្គ​បណ្ដុះបណ្ដាល​មន្ដ្រី​នគរបាល​តំបន់​ជាប់​ព្រំដែន​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ការងារ​

​ខេត្ដបន្ទាយមានជ័យ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​​ ខែសីហា ​ឆ្នាំ​២០១២​ នៅ​សាលាស្រុក​ម៉ា​ឡៃ​ ខេត្ដបន្ទាយមានជ័យ​ មាន​រៀបចំ​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​មន្ដ្រី​នរ​គ​បាល​អន្ដោប្រវេសន៍​ និង​មន្ដ្រី​នគរបាល​ច្រក​ទ្វារ​ តំបន់​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ការងារ​ ។​​ ពិធី​នេះ​មានការ​អញ្ជើញ​ជា​អធិបតី​ពី​លោក​ឧត្ដមសេនីយ៍ត្រី​ ព្រំ​ ពិមល​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​អន្ដោប្រវេសន៍​,​ លោក​ឧត្ដមសេនីយ៍ត្រី​ តាន់​ សុខវិជ្ជា​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​អន្ដោប្រវេសន៍​ មានការ​ចូលរួម​ពី​លោក​វរ​សេ​ នី​យ៍​ឯក​ ឃួ​ន​ ប៊ុ​ន​ហួ​ន​ ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដបន្ទាយមានជ័យ​ ទទួល​ផែន​សន្ដិសុខ​,​ លោក​វរសេនីយ៍​ឯក​ សំ​ ជិត​ ស្នងការ​រង​នគរបាល​ខេត្ដ​ ទទួល​ផែន​ព្រំដែន​ និង​មាន​សិក្ខាកាម​ចំនួន​២៣​រូប​(​អធិការ​ អធិការរង​តាម​បណ្ដា​ ស្រុក​-​ក្រុង​ មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​ជាប់​ព្រំដែន​)​ ។
​លោក​វរសេនីយ៍ឯក​ ឃួ​ន​ ប៊ុ​ន​ហួ​ បាន​មាន​ប្រសាសន៍​លើក​ឡើង​ក្នុង​ពិធី​នោះ​ថា​ ពិធី​នេះ​មាន​គោលបំណង​សំខាន់​ពង្រឹង​ ការងារ​មុខ​ ជំនាញ​អន្ដោប្រវេសន៍​ និង​កិច្ច​សហប្រតិបត្ដិការ​ក្នុង​ជំនាញ​ច្រក​ទ្វារ​តំបន់​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ ប៉ុន្ដែ​នៅ​ពុំ​ ទាន់​ទទួល​បាន​តាម​កម្រិត​សំណូមពរ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​នៅឡើយ​ សំខាន់​បំផុត​គឺ​ការ​ទប់ស្កាត់​ជនបរទេស​ ខុសច្បាប់​ និង​សកម្មភាព​នានា​តាម​បន្ទាត់​ព្រំដែន​ ដូច​ជា​បញ្ហា​ចំណាកស្រុក​ ការ​បញ្ជូន​ប្រជាជន​ខុសច្បាប់​ និង​ឧបទ្ទវ​ ហេតុ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​ជនបរទេស​ ។​ ប៉ុន្ដែ​ទោះ​មិន​ទាន់​បាន​រលូន​ក៏​ដោយ​ ក្រោម​ការ​ដឹកនាំ​របស់​អគ្គស្នងការ​រង​ នគ​បាល​ជាតិ​ ពិសេស​លោក​ សុខ​ ផល​ អគ្គស្នងការ​រង​ទទួល​ការងារ​សន្ដិសុខ​ តែង​បាន​ដាក់​ចេញ​នូវ​ផែនការ​សំខាន់ៗ​ ជា​បន្ដបន្ទាប់​ ធ្វើ​ឱ្យ​ការងារ​ទទួល​បាន​លទ្ធផល​និង​ជោគជ័យ​ ។​
​លោក​ឧត្ដមសេនីយ៍ត្រី​ ព្រំ​ ពិមល​ បាន​មាន​ប្រសាសន៍​កោតសរសើរ​ចំពោះ​ស្នងការ​ ស្នងការ​រង​ខេត្ដ​ ដែល​បាន​រៀបចំ​ ពិធី​តាម​បែបបទ​រដ្ឋបាល​ ជាមួយ​នោះ​គឺ​ការ​ដឹកនាំ​ក្នុង​ការ​ទប់ស្កាត់​រាល់​បទល្មើស​នានា​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ ជា​បន្ដបន្ទាប់​ ។​ សូម​បញ្ជាក់​ថា​ ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​ គណៈអធិបតី​បាន​ដាក់​សំ​ណូ​រ​ធ្វើតេស្ដ​ប្រឡង​វាស់​ស្ទង់​សមត្ថកិច្ច​ភាព​លើ​ ខ្លឹមសារ​មុខ​ជំនាញ​ផង​ដែរ​ ៕