Monday, August 20, 2012

គ.ជ.ប បានអោយដឹងថា យុវជន​ជាង​៦០​ម៉ឺន​នាក់​គ្រប់​អាយុ​បោះឆ្នោត

មន្ត្រីអគ្គលេខាធិការដ្ឋាន​​  នៃ​គណៈ​កម្ម​ធិ​ការជាតិរៀបចំ​ការបោះ​ឆ្នោតហៅ​កាត់ គ​.​ជ​.​ប បាន​អំពាវនាវ​ដល់​យុវជន​ដែលគ្រប់​អាយុ​បោះឆ្នោត អញ្ជើ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ​សម្រាប​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើស​ តំណាងរាស្រ្ត​ នៅ​អាណត្តិ​ទី​៥​ នា​ឆ្នាំ​២០១៣​ ។​
ឯកឧត្តម ទេព នីថា អគ្គលេខាធិការដ្ឋាន​នៃ​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ហៅ​កាត់ គ​.​ជ​.​ប បាន​អំពាវនាវ ដល់​យុវជនដែល​គ្រប់​អាយុទៅ​បោះឆ្នោតសុំ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោតឲ្យបាន​គ្រប់​គ្នា​រួម​ទាំង​ប្រជាពលរដ្ឋ ដែល​ផ្លាស់ប្តូរ​ទីលំនៅ​ថ្មី​ ។​
ឯកឧត្តម ​បាន​មានប្រសាសន៍​បន្ត​ថា ការងារ​ពិនិត្យនិង​ចុះឈ្មោះ​បោះឆ្នោតនឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ខែ​កញ្ញា ទៅដល់​ទី​១២ខែតុលា ឆ្នាំ​២០១២ និង​សុំឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឃុំ​សង្កាត់​របស់​ខ្លួន ​។ ពីព្រោះ​យុវជន​ដែល​ទើប​គ្រប់​អាយុ បោះឆ្នោត​ជ្រើស​តាំង​អ្នកតំណាងរាស្ត្រនៅ​ឆ្នាំ​២០១៣ មាន​ចំនួនជាង៦០ម៉ឺន​នាក់ហើយ​បញ្ជី​ឈ្មោះ​បោះឆ្នោតនៅ​ឆ្នាំ២០១៣ ខាងមុខនេះមាន​ចំនួន​ជាង៩លាន​នាក់​ ។​