Monday, August 20, 2012

អាជ្ញាធរ ខេត្តព្រះវិហារទទួលស្វាគមន៍ក្រុមយុវជនស្ម័គ្រចិត្ត ដែលត្រឡប់មកពីឈប់សម្រាក៥ថ្ងៃ

អាជ្ញាធរ ខេត្តព្រះវិហារទទួលស្វាគមន៍ក្រុមយុវជនស្ម័គ្រចិត្ត ដែលត្រឡប់មកពីឈប់សម្រាក៥ថ្ងៃ
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ខេត្តព្រះវិហារ ដឹកនាំដោយ អភិបាលខេត្ត ឯកឧត្តម អ៊ុំ ម៉ារ៉ា និង​ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ នៅរសៀល ថ្ងៃអាទិត្យទី១៩ ខែសីហា ឆ្នាំ​២០១២នេះបានមកទទួល ស្វាគមន៍ ចំពោះក្រុមយុវជនស្ម័គ្រចិត្តចំនួន៥ គោលដៅក្រោយ ពី​ពួក​គេត្រឡប់មកពី ឈប់សម្រាក ចំនួន ៥ថ្ងៃ រួចមក។ការទទួលស្វាគមន៍ ចំពោះក្រុម យុវជនស្ម័គ្រចិត្តចុះវាស់វែងដីធ្លី របស់សម្តេចតេជោ ហ៊ុន សែន ដែលមកបំពេញការងារ ជាប្រវិត្តសាស្រ្តស្របតាមគោល នយោបាយចាស់ សកម្មភាពថ្មីខាង​លើនេះ ត្រូវបានធ្វើ ឡើងចំនួនពីរកន្លែង។
ក្នុងនោះ នៅទីរួមខេត្តព្រះវិហារ មានការ​ទទួលស្វាគមន៍ ក្រុមយុវ ជនស្ម័គ្រចិត្ត ចំនួន ២គោលដៅដែលដឹកនាំដោយអភិបាលខេត្ត ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលរងខេត្តមួយរូបរួមទាំងអាជ្ញាធរក្រុងព្រះវិហារ មួយចំនួនផ្សេងទៀត ហើយក្រុម យុវជន ស្ម័គ្រចិត្តពីរគោលដៅនោះ រួមមានស្រុកជាំក្សាន្ត និងស្រុកសង្គមថ្មី  ដោយឡែក សម្រាប់ការទទួលស្វាគមន៍ក្រុមយុវជនស្ម័គ្រចិត្តចំនួន  គោលដៅផ្សេងទៀត ដែលរួម មានស្រុករវៀង ស្រុកឆែបនិងជ័យសែន ហើយធ្វើនៅ ស្រុករវៀងនោះ ដឹកនាំដោយ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរង មួយរូប និងអាជ្ញាធរ​ជាប់​ពាក់​​ព័ន្ធមួយចំនួនផ្សេងទៀត។យោងតាមមន្រ្តីសាលា ខេត្តព្រះវិហារ បានឲ្យដឹងថា នៅក្នុង ឱកាសនោះទាំងលោកអភិ​បាល​ខេត្ត ឯកឧត្តម អ៊ុំ ម៉ារ៉ា និងលោក ឡុង សុវណ្ណ បាន សម្តែងការទទួលយ៉ាងកក់ក្តៅ ចំពោះក្រុម​យុវ​ជន​ស្ម័គ្រចិត្តទាំង ៥គោលដៅដែលបាន ត្រឡប់ មកពីឈប់ សម្រាក ចំនួន៥ថ្ងៃ​​​​រួចមក ហើយ​​​​​​​​វិលមក បំពេញការងារ ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅតាមគោល​ដៅរៀង​ខ្លួនបន្ត​ទៀតរហូត ដល់ចប់សព្វគ្រប់។មន្រ្តីសាលា ខេត្តដដែល បានបន្តថា ភរិយារបស់អភិបាលខេត្ត ឯកឧត្តម អ៊ុំ ម៉ារ៉ា បានឧបត្ថម្ភ ត្រីងៀត ចំនួន  កន្រ្តកធំៗ ដល់ក្រុមយុវជនស្ម័គ្រចិត្តទាំង៥គោលដៅ ដែលទើបបាន ត្រឡប់​មក​​ពីឈប់សម្រាក នេះ។គួរបញ្ជាក់ថាក្រុមយុវជនស្ម័គ្រចិត្តទាំងអស់ ដែលចុះវាស់វែងដីធ្លីជូន ប្រជាពលរដ្ឋ នៅទូទាំង​ខេត្តព្រះវិហារតែងតែទទួលបាន ការយកចិត្តទុកដាក់ និងជួយ ឧបត្ថម្ភ យ៉ាងច្រើន​ពីសំណាក់​ថ្នាក់ដឹកនាំនិងមន្រ្តីពាក់ព័ន្ធជាច្រើន របស់ខេត្តព្រះវិហារ សម្រាប់ដំណើរការរស់នៅ និងចុះបំ​ពេញការងារតាមទីតាំងរៀងៗខ្លួននោះ៕