Monday, August 20, 2012

រដ្ឋាភិបាល​ផ្តើម​ផ្សព្វផ្សាយ​ឯកសារ​ គោល​ស្តីពី​បញ្ហា​ព្រំដែន ឯកសារគោល​របស់​រដ្ឋាភិបាល​

កម្រង​ឯកសារ​គោល​ ស្តីពី​បញ្ហា​ព្រំដែន​ កម្ពុជា- វៀតណាម​ ដែលសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ឆ្លើយបំភ្លឺ​រដ្ឋសភា​កាលពី​ថ្ងៃទី ៩​ សីហា​ ត្រូវបាន​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ជា​ សាធារណៈ​ហើយ​នៅ​ចុង​សប្តាហ៍​នេះ។ ឯកសារ​ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបកស្រាយបំភ្លឺ​សព្វគ្រប់ ​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ វៀតណាម​នេះ​ក៏​ត្រូវ គ្រោង​បោះពុម្ព​ជា​ សៀវភៅ និង​ជា​ឯកសារ​វីដេអូ និង​ខ្សែអាត់​ សំឡេង​ផងដែរ។
កម្រង​ឯកសារ កម្រាស់ ៨៦ ទំព័រ​ដែលជា​ការពន្យល់​របស់ សម្តេចតេជោ ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៅក្នុង​អង្គសភា កាលពី​ថ្ងៃទី៩ សីហា ត្រូវបាន​បង្ហោះ​ក្នុង​គេហទំព័រ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។
ឯកសារ​ដែល​ត្រូវបាន​រដ្ឋាភិបាល​ចាត់ទុកជា​ការផ្តល់​ការបំភ្លឺ​ដ៏​ច្បាស់លាស់ ​ ស្តីពី​ការ​ងារ​​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន​គោក និង​ការកំណត់​ព្រំដែន​សមុទ្រ រវាង​កម្ពុជា និង​វៀតណាម បាន​បញ្ជាក់​ថា គោលការណ៍​សំខាន់ គឺ​ការធានា​ឲ្យ​បាន​ដាច់ខាត​ថា កម្ពុជា​នឹង​មិន​បាត់បង់​ដី​សូម្បី​តែ ១ ម៉ែត្រក្រឡា​ឡើយ។ ក្រៅពី​ខ្លឹមសារ​នៃ​បទ​បង្ហាញ​ របសស់ ម្តេចតេជោ នាយក​រដ្ឋមន្ត្រី ឯកសារ​នោះ​ក៏មាន​រំលេច​ដោយ​ផែនទី​ រូបថត​សកម្មភាព​បោះបង្គោល​ព្រំដែន និង​ព្រះរាជសារ​របស់​អតីត​ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ស្តីពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​ផងដែរ។
កាលពី​ថ្ងៃទី៩សីហា សម្តេចតេជោ ហ៊ុន សែន បាន​ប្រើ​ពេល​ជាង​៥​ម៉ោង​ដោយ​គ្មាន​ឈប់​សម្រាក​ដើម្បី​ឆ្លើយ​បំភ្លឺ​អំពី​ កិច្ចការ​ព្រំដែន​ដែល​រដ្ឋាភិបាល​បានធ្វើ​ជាមួយ​វៀត ណាម។ ការឆ្លើយ​បំភ្លឺ​នេះ​បានធ្វើ​ឡើង​តប​តាម​ការកោះ​អញ្ជើញ​របស់​តំណាងរាស្ត្រ​ គណ បក្ស​សម រង្ស៊ី។ នៅក្នុង​វេទិកា​នោះ សម្តេចតេជោ ​នាយក​រដ្ឋមន្ត្រី​បាន​ប្រើប្រាស់​ពេលវេលា​ជាច្រើន​ដើម្បី​វាយបក​ទៅលើ​ បក្សប្រឆាំង និង​សកម្មជន​ព្រំដែន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​បាន​ចោទ​រដ្ឋាភិបាល​ថា​ បានធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​ក្នុងការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម។