Monday, August 20, 2012

រដ្ឋ​សភា​កម្ពុជា ​និង​រដ្ឋ​សភា​វៀត​ ណាម ​នឹង​រួម​គ្នា​អបអរ​សាទរ​ខួប​ទី៤៥ ​នៃ​ចំណង​មិត្ត​ភាព ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពី​រ

រដ្ឋ​សភា​កម្ពុជា ​និង​រដ្ឋ​សភា​វៀត​ ណាម ​នឹង​រួម​គ្នា​អបអរ​សាទរ​ខួប​ទី៤៥
​នៃ​ចំណង​មិត្ត​ភាព ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពី​រ
សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង ​សំរិន​ ប្រធាន​រដ្ឋ​ភា​ជាតិ​ នឹង​ដឹក​នាំ​គណៈ​ប្រតិ​ភូ​រដ្ឋ​សភា​កម្ពុជា ​មួយ​ក្រុម​ទៅ​ប្រទេស​វៀត​ណាម ដើម្បី​ចូល​រួម​មិទ្ទិញ​ អបអរ​សាទរ​ខួប​លើក​ទី៤៥​នៃ​ចំណង​មិត្ត​ភាព ​ទំនាក់​ទំនង​ការ​ទូត​រវាង​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ និង​សាធារ​ណ​រដ្ឋ​សង្គម​និយម​វៀត ​ណាម​ឆ្នាំ​១៩៦៧​-២០១២​។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​អគ្គ​លេខាធិការ​ដ្ឋាន​រដ្ឋ​សភា​បាន​បញ្ជាក់​ថា  ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀត ​ណាម​នេះ ​នឹង​ចាប់​ផ្តើ​មពី​ថ្ងៃ​ទី​២២​ខែ​សីហា​ និង​បន្ត​ស្នាក់​នៅ​ទីនោះ​រហូត​ដល់​ថ្ងៃទី២​៥ខែ​សីហា ​ឆ្នាំ២០១២​ តប​តាម​ការ​អញ្ជើញ​របស់​ឯក​ឧត្តម​ង្វៀន ​ស៊ីង​ហ៊ុង​(Nguyen Sinh Hung) ប្រធាន​រដ្ឋស​ភាប្រជាជន​វៀត ​ណាម។​
មិទ្ទីញ​អបអរ​សាទរ​នោះ ​ក៏​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​សំខាន់ៗ​នៃ​ប្រទេស​ទាំង​ពីរ​ សមា​ជិក ​សមាជិកា​ រដ្ឋ​សភា ​ព្រឹទ្ធ​សភា ​រាជ​រដ្ឋាភិបាល​ គណៈ​អភិបាល​ខេត្ត ​យុវ​ជន​រាជ​ធានី-​ខេត្ត​ ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​វៀត​ ណាមផ​ង​ដែរ​។
     គួរ​បញ្ជាក់​ថា ​មិទ្ទីញ​នោះ ​រដ្ឋ​សភា​កម្ពុជា​បាន​អះអាង​ថា ​ជា​ព្រឹត្តិការណ៍ដ៏​សំខាន់​ ដើម្បី​អបអរ​ឆ្នាំ​មិត្ត​ភាព​កម្ពុជា​-វៀត​ ណាម ​ឆ្នាំ​២០១២ ​និង​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥​ នៃ​ថ្ងៃ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា-​វៀត​ ណាម ​ និង​បង្ក​លក្ខណៈ​អោយ​រដ្ឋ​សភា​កម្ពុជា​-វៀត​ ណាម​ សហការ​ប្រារព្ធ​ឡើង​ទុក​ជា​ឱកាស​សម្រាប់​សមាជិក ​សមាជិកា ​រដ្ឋ​សភា ​ព្រឹទ្ធ​សភា​ តំណាង​ក្រសួង ​ស្ថាប័ន ​អាជ្ញាធរ​មូល​ដ្ឋាន ​និង​យុវ​ជន​នៃ​ប្រទេស​ទាំង​ពីរ​ បាន​ជួប​ជុំ​ផ្លាស់​ប្តូរ​ព័ត៌​មាន​ និង​ពិភាក្សា​អំពី​កិច្ច​សហប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​សំដៅ​ជម្រុញ​ទំនាក់​ទំនង​ជា​ប្រពៃ​ណី ​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​គ្រប់​វិស័យ​អោយ​បាន​រឹង​មាំ​យូរ​អង្វែង​៕