Wednesday, August 15, 2012

មន្ត្រី​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​ចុះ​ត្រួតពិនិត្យ​ឱសថ​ខូចគុណភាព​តាម​គ្រឹះស្ថាន​លក់​ឱសថ​

M15-c-fullបន្ទាយមានជ័យ ​៖​ លោក កែវ ពេជ្រ​សុវណ្ណ ប្រធាន​ការិយាល័យ​បច្ចេកទេស​របស់​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ​ជា​ច្រើនរូប​ បាន​ចុះ​ត្រួតពិនិត្យ​ឱសថ​ដែល​គ្មាន​គុណភាព​នៅ​តាម​គ្រឹះស្ថាន​លក់​ឱសថ​និង​តាម​គ្លីនិក​ឯកជន​ទូទាំង​ខេត្តបន្ទាយមានជ័យ។
ការ​ចុះ​ត្រួតពិនិត្យ​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ សីហា ឆ្នាំ​២០១២ ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ និង ការ​ចំណាយ​ទៅលើ​ការទិញ​ឱសថ​គ្មាន​គុណភាព​។​
​ ​លោក ពេជ្រ សុវណ្ណ បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​ថា​រូបលោក​និង​មន្ត្រី​ជំនាញ​មួយ​ក្រុម​បានធ្វើ​ការចុះ​ត្រួតពិនិត្យ​កន្លែង​លក់​ឱសថ​មួយ​កន្លែង​ឈ្មោះ សុខ គង់ ដែល​មាន​អាសយដ្ឋាន​ ផ្ទះ​លេខ​៣៧១ ផ្លូវ​លេខ​៦ ភូមិ​៣ សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ ក្រោយពី​ការត្រួត​ពិនិត្យឃើញថា ឱសថស្ថាន​ខាងលើ​មានច្បាប់​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ និង ពុំមានការ​លក់​ឱសថ​​ក្លែងក្លាយ​ឡើយ​៕
គង្គា​