Wednesday, August 15, 2012

កិច្ចប្រជុំគ្រោងផែនការ ចំណូលចំណាយ ថវិកាខេត្តសៀមរាប ប្រចាំឆ្នាំ២០១៣

          នៅបុរីរដ្ឋបាលសៀមរាបម្សិលម៉ិញនេះ កិច្ចប្រជុំ១​ក្រោមអធិបតីភាព ឯ.ឧ បណ្ឌិតស៊ូ ភិរិន្ទ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា និងជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដំណើរការដើម្បី រៀបចំគ្រោងផែនការ ចំណូលចំណាយថវិកាខេត្ត សំរាប់ឆ្នាំ២០១៣ខាងមុខនេះ ។

          កិច្ចប្រជុំនេះបានការចូលរួមពីសំណាក់ឯ.ឧ គណៈអភិបាលខេត្ត លោកនាយក រដ្ឋបាល សាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ទក្រោមឧវាទខេត្ត​ នាយកទីចាត់ការហិរញ្ញវត្ថុ មន្រ្តីសំខាន់ៗ ជាច្រើនរូប ។
          នៅក្នុងមតិបើកអង្គប្រជុំរបស់ឯ.ឧ បណ្ឌិត ស៊ូ ភិរិន្ទ អភិបាល នៃគណៈអភិ បាលខេត្តសៀមរាប មានប្រសាសថា គោលបំណងនៃការប្រជុំថ្ងៃនេះ គឺការឆ្លងមតិ គណៈ អភិបាលខេត្តយើង នូវផែនការគ្រោងរបស់មន្ទីរជំនាញពាក់ព័ន្ធ និងគំរោង ចំណូលសំរាប់ជាតិយើងទៅតាមរបៀបវារៈដែលបានគ្រោងទុក ស្របតាមទៅនឹងបាវចនា យុទ្ធសាស្រ្តរបស់សម្តេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាំង៤យ៉ាង គឺ កំណើន ការងារ សមធម៌ និងប្រសឹទ្ធ ភាព ។
          ឆ្លងតាមកិច្ចប្រជុំនេះ ត្រូវពិភាក្សាឲ្យយ៉ាងល្អិតល្អន់ នូវផែនការចំណូល និងការ ចំណាយ ក្នុងឆ្នាំខាងមុខនេះ ។ អ្វីដែលឯ.ឧបណ្ឌិតអភិបាល នៃគណៈអភិបាលខេត្ត សៀមរាបយកចិត្ត ទុកដាក់បំផុតនោះ គឺការគ្រោងចំណាយជាយៈថាហេតុ ការដែល មិនបានគ្រោងទុក ពីព្រោះថា ខេត្តសៀមរាបជាខេត្តទេសចរណ៏ សំបូរ ទៅដោយប្រតិ ភូជាន់ខ្ពស់ ជាពិសេសសំរាប់និរន្តភាព នៃខេត្តសៀមរាប ។
          លោក សោម សមស័ក្ក នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តបានអាននូវ សេចក្តី ព្រាងគ្រោងផែនការ ចំណូលចំណាយថវិកាខេត្ត សំរាប់ឆ្នាំ២០១៣ ដែលមានខ្លឹម សារលំអិត ទៅតាមផ្នែក ទៅតាមការកសាងកញ្ចប់ថវិកា ទៅតាមបច្ចេកទេសជំនាញ និងតាមនិតិវិធី ហិរញ្ញវត្ថុសាធារណៈជាដើម  
          បន្ទាប់ពីការបញ្ចេញនូវមតិ​យោបល់​ ដើម្បីឆ្លើយតបទៅនឹង គោលបំណង គ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដោយគោរពគោលការណ៏បូរណភាព អាជ្ញាភាព សកលភាព ភាព គ្រប់ជ្រុងជ្រោយ និង សមឹទ្ធកម្មទាំងនោះរួចមកពីឯ.ឧគណៈអភិបាលខេត្តទទួលបន្ទុក អស់លោកជាជំនាញរួចមក  ឯ.ឧ បណ្ឌិត ស៊ូ ភិរិន្ទ បានផ្តល់ប្រសាសណែនាំ ទៅកាន់ការ បូកសរុបថា បច្ចុប្បន្នក្រោមការដឹកនាំប្រកប ដោយគតិមហាបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់ សម្តេច តេជោហ៊ុនសែននាយករដ្ឋ   មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​នៅក្នុងចំណោម សមឹទ្ធផល សំខាន់ៗទាំង៩ចំណុច របស់រាជរដ្ឋាភិបាលនិតិកាលទី៣ គឺជាការអនុវត្ត កម្មវិធីកែទំរង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ  ជាចំណុចដែលលេចធ្លោកត់សំគាល់ បំផុត ។ ឯការទទួល ខុសត្រូវ ពីការគ្រោងផែនការបង្ហាញទាំងអស់ដែលពាក់ព័ន្ធ វាជាការធានា នឹងជំរុញការអនុវត្ត ដល់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ឲ្យសំរេច បានតាមការគិតគ្រោងទុក ។កិច្ចប្រជុំ បានបញ្ចប់នៅវេលាថ្ងៃត្រង់ ថ្ងៃដដែលនោះ ។