Wednesday, August 15, 2012

គជប​ ត្រៀម​លក្ខណៈ​ចុះ​ឈ្មោះ ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ​សម្រាប់ ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​(គជប) ​បាន​ផ្សព្វ​ផ្សាយព័ត៌​មាន​ដល់​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​ដើម្បី​អោយ​ត្រៀម​ខ្លួន​ចុះ​ឈ្មោះ ​និង​បិទ​ផ្សាយ​បញ្ជីរ​ឈ្មោះ​អោយ​ប្រជា​ពល​រដ្ឋ​ផ្ទៀង​ផ្ទាត់​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នា​ពេលខា​ងមុ​ខ​។
    ឯក​ឧត្តម​ទេព ​នីថា ​បញ្ជាក់​ថា ​រហូត​មក​ដល់​ពេល​នេះ ​ការ​ផ្សព្វ​ផ្សាយ​បាន​ធ្វើ​ឡើង​ចំនួន​១០​ខេត្ត-រាជធានី​​ហើយ​។គួរ​បញ្ជាក់​ថា ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​នីតិ​កាល​ទី​៥ ឆ្នាំ​២០១៣ នឹង​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។ ចំណែក​ចំនួន​អាសនៈ​រដ្ឋសភា ត្រូវ​បាន​រដ្ឋាភិបាល​ស​ម្រេច​រក្សា​ទុក​ចំនួន ១២៣ រូប ដូចអាណត្តិទី៣ និងទី៤ ដដែល​។     ឯក​ឧត្តម​ទេព ​នីថា​បញ្ជាក់​ថា ​ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះ​ឆ្នោត​ ត្រូវ​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ ​ដោយ​ចាប់ផ្តើម​ពីថ្ងៃទី០១ខែកញ្ញា និង​បញ្ចប់​នៅ​ថ្ងៃ​នៅ​ថ្ងៃទី១២​ ខែ​តុលា ​ឆ្នាំ​២០១២​ខាង​មុខ​នេះ​។