Wednesday, August 15, 2012

មន្ត្រី​ធន​ធាន​ទឹក​នៅ​តាម​បណ្តា​ខេត្ត​កំពុង​មមាញឹក​ក្នុង​កា​រជួយ​បូម​ទឹក​ដាក់​ស្រែ​ជូន​កសិករ​ដែល​កំពុង​ជួប​គ្រោះ​រាំង​ស្ងួត ​

P14-h-fullភ្នំពេញ ​៖ ​បន្ទាប់ពី​តំបន់​និង​ខេត្ត​ខ្លះ​កំពុង​ជួប​គ្រោះរាំងស្ងួត​ដោយសារ​បរិមាណ​ទឹកភ្លៀង​ធ្លាក់​មាន​ចំនួន​តិច​មិន​អាច​ស្រោច​ស្រ​ព្វ​គ្រប់​តំរូវការ​ស្រោចស្រព​ស្រែ​ស្រូវ​របស់​ប្រជាកសិករ​លោក លឹម គានហោ​ រដ្ឋមន្ដ្រី​ក្រសួង​ធន​ធាន​ទឹក ​និង​ឧតុនិយម​បាន​ចុះ​ពិនិត្យ​និង​ដឹកនាំ​និង​បញ្ជា​ផ្ទាល់​ទៅ​មន្ដ្រី ប្រធាន​មន្ទីរ​ធន​ធន​ទឹក​នៅ​តាម​បណ្ដា​ដូចជា​ខេត្ដ​ព្រះវិហារ ​កំពត​ បាត់ដំបង ​កណ្តាល​កំពង់ស្ពឺ ពោធិ៍សាត់ ​និង​ខេត្ត​មួយ​ចំនួនទៀត​ដែល​កំពុង​ខ្វះ​ទឹក ​ស្រោចស្រង់​ដីស្រែ​ ដាំ​ដុះ របស់​ប្រជាកសិករ ធ្វើ​យ៉ាង​ណា​អន្តរាគមន៍​ជួយ​បូ​ប​ទឹក​បញ្ចូល​ស្រែ​ប្រជាពលរដ្ឋ​។​
លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម​បាន​ឲ្យ​ដឹងថា តាប​បទបញ្ជា​និង​ចំណាត់កា​របស់លោក​រដ្ឋ​មន្ត្រី និង​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ថ្នាក់​ដឹង​នាំ​ក្រសួង​មាន​រដ្ឋលេខាធិកា អនុ​លេខាធិកា អគ្គនាយក​ទាំងអស់​ត្រូវ​ចុះ​ទៅតាម​គោលដៅ​និ​មួយៗ​ដែល​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក ធ្វើយ៉ាងណា​នាំ​ទឹក​ជួយសង្គ្រោះ​ស្រូវ​របស់​ប្រជាកសិករ​ឲ្យ​បាន​ទាន់ពេល លើកលែងតែ​តំបន់​ណា​គ្មាន​ប្រភពទឹក​ទៅដល់​តែប៉ុណ្ណោះ​។​
ប្រធាន​មន្ទីរ​ធនធាន ទឹក​និង​ឧតុនិយម​ខេត្ដ​ព្រះវិហារ លោក ចាប កុយ បានឱ្យដឹងថា រហូតមកដល់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១២​នេះ ផ្ទៃដី​ដាំ​ដុះ​ចំនួន​៣៥០​ហិកតា ត្រូវបាន​ជួយសង្គ្រោះ ក្នុងនោះ​នៅ​ស្រុក​ជាំ​ក្សាន ចំនួន​១៣០​ហិកតា ស្រុក​គូលែន ១០៥​ហិកតា និង​ស្រុក​ជ័យ​សែន ១១៥​ហិកតា ។​
លោក​បន្ដថា ក្រោយពី​ប្រជាកសិករ ជួប​គ្រោះរាំងស្ងួត ដោយសារតែ​កម្រិត​ទឹកភ្លៀង ដើម្បី​ស្រោចស្រព​ដីស្រែ​របស់​ពួកគាត់​នោះ ក្រសួង​ធនធានទឹក ដឹកនាំ​ដោយ​លោក តន់ វ៉ាន់​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​លោក ម៉ី លី​ហួត អគ្គនាយករង រួមជាមួយ​មន្ទីរ ធនធានទឹក​ខេត្ដ​ព្រះវិហារ បាន​ចុះ​ទៅមក​បូមទឹក​ដាក់​ស្រែ​ជូន​ប្រជាកសិករ នៅតាម​បណ្ដា​ស្រុក ដូច​បាន​រៀបរាប់​ខាងលើ ។​មន្ត្រី​រូបនោះ​បញ្ជាក់​ផ្ទៃដី​កសិកម្ម​ជាង​៥០០​ហិកតា បាននិងកំពុង​ខ្វះខាត​ទឹក​ធ្វើស្រែ ប៉ុន្ដែ​ខាង​ក្រសួង​ធនធានទឹក បាន​នឹង​កំពុង​ជួយ​អន្ដរាគមន៍​ជា​បន្ដបន្ទាប់​។​
ខេត្ដ​កំពត​ទឹក លោក ចាន់ វណ្ណា ប្រធាន​មន្ទីរ​ធនធាន បាន​ថ្លែងឱ្យដឹងថា ផ្ទៃដី​កសិកម្ម ដែល​រង​ផលប៉ះពាល់​ដោយ សារ​គ្រោះរាំងស្ងួត​មាន​ជាង​២៩០០​ហិកតា​។​មន្ទីរ​និង ក្រសួង​ធនធានទឹក បាននិងកំពុង​ជួយ​អន្ដរាគមន៍ តាមរយៈ​ការបូមទឹក​ដាក់ ស្រែ​ជូន​ប្រជាកសិករ និង​ការបើក ប្រព័ន្ធ​ធានា​សាស្ដ្រ​នៅតាម​បណ្ដា​ស្រុក ដើម្បីឱ្យ​កសិករ​មានទឹក​ប្រើប្រាស់ ។​ផ្ទៃដី​កសិកម្ម​ជិត​១​ម៉ឺន​ហិកតា ត្រូវបាន​ជួយសង្គ្រោះ ហើយ​ស្រុក​ដែល​ជួប​បញ្ហា ច្រើនជាងគេ​គឺ​ស្រុក​បន្ទាយមាស​។​
ខេត្ដ​បាត់ដំបង​ស្រូវ​សន្ទូង​របស់​ប្រជាពលរដ្ឋ​បាន​រង​នូវ​ការប៉ះពាល់​រហូតដល់​១៣.៣៣៥​ហិកតា ដែល​ជំរុញឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង របស់​មន្ដ្រី​ធនធានទឹក​សហការ​ជាមួយ​អាជ្ញាធរ ប្រជាពលរដ្ឋ ធ្វើយ៉ាងណា​ស្វែងរក​ប្រភពទឹក​ដើម្បី​សង្គ្រោះ​ស្រូវ​សន្ទូង​ទាំងនោះ​ជូន​ប្រជាកសិករ​។​លោក​ឡុង​ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ដ និយាយថា​ពេលនេះ​ក្រុមការងារ​របស់​មន្ទីរ មាន​វត្ដ​មាន​ចុះ​បូមទឹក​សង្គ្រោះ​ស្រូវ​សន្ទូង​របស់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ឯ​ក​ភ្នំ​ខេត្ដ​បាត់ដំបង ។
            លោក បន្ដ ថា ជា​លទ្ធផល​ការចុះ​អន្ដរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​សន្ទូង​របស់​ប្រជាកសិករ​តាម​ការណែនាំ​របស់លោក​រដ្ឋមន្ដ្រី​គឺ​ក្រុមការងារ​របស់​មន្ទីរ​ធនធានទឹក​ខេត្ដ​បាន​ជួយ​បូមទឹក​នៅក្នុង​ឃុំ ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ បាន​ចំនួន ៥១០​ហិកតា ដែល​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​មានការ​ឧបត្ថម្ភ​ផ្ទា​ល់ពី​លោក​រដ្ឋមន្ដ្រី​កន្លងមក​ជូន​អ្នកស្រុក​ឯក​ភ្នំ នោះ ។ ក្រៅពី​ការចុះ ជួយ​អន្ដរាគមន៍​បូមទឹក​នៅក្នុង​ស្រុក​ឯក​ភ្នំ ក្រុមការងារ​របស់លោក​ក៏បាន​អន្ដរាគមន៍​បូមទឹក​ចេញពី​ចំណុច​ស្ថានីយ៍ ឫស្សី​ក្រាំង ស្ថិតក្នុង​ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ព្រំប្រទល់​ស្រុក​បាកាន ខេត្ដ​ពោធិ៍សាត់ ដើម្បី​ចែកជូន​ដល់​ដីស្រែ​សម្រាប់​សង្គ្រោះ​ស្រូវ​សន្ទូង​ប្រជាកសិករ ។​
លោក​ឡុង ផលគុណ បាន​បញ្ជាក់ថា ជាគោលការណ៍ និង​ជា​បទបញ្ជា​របស់លោករ​ដ្ឋ​មន្ដ្រី គឺ​ជំ​រុញឱ្យ​មន្ដ្រី​ក្រុម ការងារ​របស់​មន្ទីរ​ត្រូវតែមាន​សកម្មភាព​ជាប្រចាំ ស្វះ​ស្វែងរក​ប្រភពទឹក ស្ដា​ប្រឡាយ បូមទឹក និង​ពិនិត្យ​សិក្សា​ពី​ផលប៉ះពាល់​ទៅលើ​ស្រូវ​សន្ទូង ឬ​ដី​បង្កបង្កើនផល​របស់​ប្រជាកសិករ ស្រប​ពេលដែល​គ្រឿងចក្រ​និង ម៉ាស៊ីនបូមទឹក​របស់​មន្ទីរ​ដែលមាន​ស្រាប់ ត្រូវតែ​បំពេញ​កាតព្វកិច្ច តួនាទី គ្រប់បែបយ៉ាង ដើម្បី​បម្រើឱ្យ​ផលប្រយោជន៍​សង្គម​និង​ប្រជាពលរដ្ឋ តាម​ទិសដៅ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ ជា​ប្រមុខ​ដឹកនាំ ប្រកបដោយ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នោះ​។​
មន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម​បាន​ឲ្យ​ដឹងថា​នៅឯ​ខេត្តកំពង់ស្ពឺ​តាកែវ​និង​ខេត្តកណ្តាល​ក៏​ទទួល​ដំណាំ​ស្រូវ​របស់​ប្រជា​ពលរ​ដ្ផ​ជាច្រើន​ក៏​កំពុង​ជួប​គ្រោះរាំងស្ងួត​ជាមួយគ្នានេះ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម​បាននិងកំពុង​សស្រាក​ស្រ​សាំ​ចុះជួយ​បូ​ប​ទឹក​សង្គ្រោះ​ស្រូវ​របស់​ប្រជា​ពលរ​ដ្ផ​។​ជាមួយគ្នានេះ​លោក​រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានចេញ​នូវ​ការណែនាំ​តម្រូវឱ្យ​ក្រុមការងារ​របស់​ក្រសួង​ក៏ដូចជា​អង្គភាព​មន្ទីរ​ធនធាន​ទឹក​ខេត្ដ​-​រាជធានី​ទទួលខុសត្រូវ​ចុះ​អន្ដរាគមន៍​ប្រើប្រាស់​ម៉ាស៊ីន បូមទឹក គ្រឿងចក្រ​ស្វែងរក​ប្រភពទឹក​ជួយ​ដល់​ការបង្កបង្កើន​ផលរប​ស់​ប្រជាកសិករ​៕
ឌួង​វិ​រៈ​ជ័យ​