Wednesday, August 15, 2012

ក្រុមការងារស្រ្តីដឹកនាំដោយលោកស្រី ខូយ ប៊ុនថាន អភិបាលរងខេត្តព្រះវិហារ អញ្ជើញចុះសួរសុខទុក្ខ ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន

          ក្រុមការងារស្រ្តីដឹកនាំដោយលោកស្រី ខូយ ប៊ុនថាន អភិបាលរងខេត្ត កាលពិថ្ងៃទី១២ ខែ សីហា ឆ្នាំ២១០២ បានចុះសួរសុខទុក្ខក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ចំនួន០២ ក្រុម នៅស្រុករវៀង និងស្រុកជ័យសែន ខេត្តព្រះវិហារ​  ។ នាឱកាសនេះ ក៍មានវត្តមានលោកស្រី ឱ សុខុមប្រធានមន្ទីរកិច្ចការនារីខេត្ត និងតំណាងនារីបណ្តា មន្ទីរអង្គភាព ជុំវិញខេត្តផងដែរ   
          ក្នុងឱកាសចុះសួរសុខទុក្ខ ក្រុមយុវជនស្ម័គ្រចិត្ត ក្រុមការងារស្រ្តីខេត្តព្រះវិហារ បាននាំយកអំ​ណោយរបស់ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្ត និងលោកជំទាវ ឧបត្ថម្ភដល់ក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ដែលរួមមាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ សម្រាប់ក្រុមនិមួយៗ និងថវិកាចំនួន ១០ម៉ឺនរៀល សម្រាប់យុវជនម្នាក់ៗក្នុងស្រុករវៀង និងស្រុកជ័យសែន   
          ដោយឡែកនៅស្រុកជ័យសែន ក្រុមយុវជនស្ម័គ្រចិត្តលេខ១០២ និងក្រុមយុវជនលេខ ១១៧       មកពីស្រុកជាំក្សាន្តបានចូលរួមជាមួយក្រុមការងារស្រ្តីខេត្ត ក្នុងពិធីដាំកូនឈើនិងចុះសួរ សុខទុក្ខ ដល់ ក្រុមគ្រួសារអ្នកផ្ទុកមេរោគអេដស៍ ចំនួន០៧គ្រួសារ ដែលអង្គពិធីនេះត្រូវបានរៀបចំ ឡើងនៅបរិវេណ សាលាអនុវិទ្យាល័យ ហ៊ុន សែន ជ័យសែន ស្ថិតនៅក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្ត ព្រះវិហារ   
          បន្ទាប់ពីលោក រស់ ចាន់លី ប្រធានក្រុមប្រឹក្សាស្រុកជ័យសែន មានមតិស្វាគមន៍រួចមក កញ្ញាកែវ សុធាវី ប្រធានក្រុមយុវជនស្ម័គ្រចិត្តលេខ១០២ ឈរជើងក្នុងភូមិសាស្រ្តស្រុកជ័យ សែនបានធ្វើសេចក្តីរាយការណ៍ សង្ខេបស្តីពីលទ្ធផលការងារវាស់វែងដីរយពេលកន្លងមក  ។ របាយ ការណ៍អោយដឹងថាកំណត់ព្រំបាន១១០៩ចំណុច វាស់វែងបាន១១០៩ចំណុច គុសផែនទី០១ផ្ទាំង ទំហំដី ១៤៦៤,២៥ហិកតា បំពេញសាលាកប័ត្រ៦៩៥ក្បាលដី ប្រជុំផ្ទៀងផ្ទាត់៥៥០គ្រួសារ និង ៣១៥ក្បាលដី ស្មើ២៩៥គ្រួសារ   
          មានមតិសំណេះសំណាលនាឱកាសនេះលោកស្រី ខូយ ប៊ុនថាន អភិបាលរងខេត្តព្រះវិ ហារបានកោតសរសើរ ដល់ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោដែលបានខិតខំ បំពេញភារកិច្ច វាស់វែង ដីជូនប្រជាពលរដ្ឋ ដោយមានការលះបង់និងទទួលខុសត្រូវខ្ពស់ ចំពោះគោលនយោបាយ ចាស់សកម្ម ភាពថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធដីធ្លី ក្នុងការប្រើប្រាស់ ដីដោយ ស្របច្បាប់ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ   ។ លោកស្រី ខូយ ប៊ុនថាន បានផ្តាំផ្ញើរ ដល់ ក្រុមយុវជនស្ម័គ្រចិត្តឱ្យយកចិត្តទុកដាក់ប្រុងប្រយត្ន័ខ្ពស់ចំពោះបញ្ហាសុខភាពព្រោះរដូវនេះ ជារដូវ វស្សាសំបូរ ដោយ សត្វមុស ដូច្នេះក្មួយៗត្រូវតែប្រតិបត្តិអនាម័យល្អដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីជៀស វាងជំងឹឆ្លងផ្សេងៗ  
          បន្ទាប់មកក្រុមការងារស្រ្តីខេត្តរួមជាមួយក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ បានចូលរួមដាំ ដើមឈើជាអនុស្សាវរីយ៍ ក្នុងបរិវេណសាលាអនុវិទ្យាល័យ ហ៊ុន សែន ជ័យសែន  និងបានចុះទៅ សួរសុខទុក្ខដល់ក្រុមគ្រួសារអ្នកផ្ទុកមេរោគអេដស៍ចំនួន ០៧ គ្រួសារ និងបានឧបត្ថម្ភ អង្ករ កន្ទេល ភួយមុង ក្រម៉ា ប្រេងក្រឡា អមដោយថវិកា២ម៉ឺនរៀល  ជាអំណោយរបស់ក្រុមការងារស្ត្រីខេត្ត និងអង្ករ ត្រីខ មី សាប៊ូ ទឹកស៊ីអ៊ីវ ទឹកត្រី អំបិល ស្ករស ប៊ីចេង ដែលជាអំណោយនៃការចែករំលែក របស់ក្រុមយុវជនស្ម័គ្រចិត្តក្រុមលេខ ១០២ និងក្រុមលេខ ១១៧ សម្រាប់មួយគ្រួសារអ្នកផ្ទុកមេរោគ អេដស៍ផងដែរ ។
          គួររំលឹកថាយុវជនស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែចុះធ្វើការងារវាស់វែងដីជូន ប្រជាពលរដ្ឋប៉ុណ្ណោះទេ​ តែនៅបានចូលរួមក្នុងការងារសង្គមនៅសហគមមូលដ្ឋានជាច្រើនទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផង