Wednesday, August 15, 2012

លោក​ចៅសង្កាត់​ ចៅហ្វាយ​ខណ្ឌ​ទទួល​ខុសត្រូវ​ខ្លួនឯង​ចំពោះ​កុងត្រូលជជុះ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​


M14-o-fullភ្នំពេញ ​៖ ​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការអនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​កាល​ពី​ព្រឹក​ថ្ងៃទី​១៤​ ខែសីហា​ ឆ្នាំ​២០១២​នៅ​សាលា​រាជធានី​ភ្នំពេញ​លោក​កែប ​ជុតិមា ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ​បាន​មានប្រសាសន៍​ណែនាំ​ដល់​លោក​ចៅសង្កាត់ ​និង​លោក​អភិបាលខណ្ឌ​ទាំងអស់​ត្រូវ​ទទួលខុស​ត្រូវ​ខ្លួនឯង​ចំពោះ​ការ​ដាក់​កុងត្រូលជជុះ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទោះបី​ខាង​ណា​មក​ដាក់​កុងត្រូល​ទាំងនោះ​ក៏ដោយ។
​ ​លោក កែប​ជុតិមា​បាន​លើក​ឡើង​ថា ​ការ​អនុវត្តន៍​នូវ​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​ពីមុន​មានតែ​៥​ចំណុច​ប៉ុណ្ណោះ​ តែ​ពេលនេះ​បន្ថែម​៤​ចំណុច​ទៀត​មាន​ទី​១. គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ ២. គ្មាន​គ្រោះថ្នាក់​ដោយ ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ទី​៣.មាន​វិធានការ​ទប់ស្កាត់​គ្រប់គ្រង ឆ្លើយតប​ចំពោះ​គ្រោះមហន្តរាយ​ប្រកបដោយ​ប្រសិទ្ធភាព​។ ទី​៤. គ្មាន​ការ​ត្រួតពិនិត្យ​ខុសច្បាប់​(​គ្មាន​កុងត្រូលជជុះ​)
ស្រីរ័ត្ន​