Wednesday, August 15, 2012

ពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការអាគារទីបញ្ជាការជួរមុខ របស់គណៈកម្មាធិកាជាតិសន្តិសុខលំហរសមុទ្រ ទីតាំងនៅមូលដ្ឋានសមុទ្រ(រាម

លោកជំទាវ Penny Richards ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានឲ្យដឹងថារដ្ឋាភិបាលអូស្ត្រាលី បានរួមដៃ ជាមួយកម្ពុជាច្រើន ក្នុងកម្មវិធី រិះរក មធ្យោ បាយទប់ស្កាត់បទ ល្មើសនានា ក្នុងលំហសមុទ្រ។
ឯកឧត្តម William E. Todd ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅព្រះរាជណាចក្រកម្ពុជា​បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកសូមធ្វើការគាំទ្រ ចំពោះកម្ពុជា ដែលបានការ​ពារប្រជាជនរបស់ខ្លួន និងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសដទៃ ក្នុងការកែលំអរ​អសន្តិសុខលំហសមុទ្រ នៅអាស៊ីបាស៊ីហ្វិក។ សហរដ្ឋអាមេរិកនៅតែ មានការតាំងចិត្ត​ក្នុងការធ្វើការជាមួយ ប្រទេសកម្ពុជាក្នុងការលើកកម្ពស់ សមត្ថភាពមនុស្ស និងហេដ្ឋា​រចនាសម្ព័ន្ធក្នុងការធ្វើការបំពេញបំណង ផ្នែកសន្តិសុខលំហសមុទ្ររបស់ខ្លួន។ យើងចង់បាន​ដូចគ្នានូវការមានស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ នៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ 
ឯកឧត្តមនាយឧត្តមសេនីយ៌ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក្រសួងការពាជាតិ ទីបញ្ជាការជួមុខ គ.ជ ស​ ​ស ដែលនឹងចាប់ដំណើរការពីពេលនេះ គឺដោយបានការ​ជូយជូសជុល និងកសាងដោយសហរដ្ឋអាមេរិក និងផ្តល់គ្រឿងសបំពាក់ដោយ​ប្រទេសអូស្រ្តាលី។ តាមផែនការ​​ជំហានដំបូង នឹងមានក្រុមអ្នកជំនាញការ ដែលមកពីក្រសួង​ស្ថាប័ន ចំនួន៨គឺកងយោធពលខេមរះភូមិន្ទ កងនគរបាលជាតិ ក្រសួងយុត្តិធម៌ ក្រសួង បរិស្ថាន ក្រសួងសាធារណះការ និងដឹកជញ្ជូន រដ្ឋបាលជលផល ស្ថប័នគយ និងមន្ត្រីកាំកុងត្រូលដែលនិងមកធ្វើការួមគ្នានៅទីនេះ។ ទីបញ្ជាការជួមុខគឺ​ជាមជ្ឈមណ្ឌល​នៃការ​គ្របគ្រងព័ត៌មាន ដែលជាធាតុយ៉ាងសំខាន់នៅក្នុង ការគ្រប់ គ្រង សន្តិសុខ សម្ហសមុទ្រ៕