Wednesday, August 15, 2012

ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិទ្យុស្រី្ត FM 100MHz ខេត្តក្រចេះ

ពិធីសម្ភោធដាក់ឲប្រើប្រាស់ជាផ្លូវការ នៃស្ថានីវិទ្យុស្រ្តី FM 100MHz នៅព្រឹកថ្ងៃទី១៤ ខែ សីហាឆ្នាំ២០១២ ក្រោមវត្តមានរបស់ ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន​តំណាង ​​​ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។ លោកស្រី ជា ស៊ុនដាណែត នាយិកា ប្រតិបត្តិមជ្ឈមណ្ឌល ព័ត៌មានស្រ្តីកម្ពុជា មាន​ប្រសាសន៍​ថា ភាពរីកចម្រើនជាបន្ត បន្ទាប់របស់ វិទ្យុមណ្ឌល ព័ត៌មានស្រ្តីកម្ពុជា នាពេលកន្លង​មក គឺបាន​បញ្ជាក់ អំពីគោលបំ ណងដើម្បីលើកស្ទួយស្ថានភាពសិទ្ធិស្រ្តី និងសមភាពយ៉េនឌ័រ នៅកម្ពុជា​ឲ្យ​​​​កាន់​​តែប្រសើរ ឡើង។
លោកស្រីបានបញ្ជាក់ថា ចំពោះស្ថានីយ៍ FM 100MHz ខេត្តក្រចេះមានការ ខុសប្លែកពី​ស្ថា​នីយ​​​ផ្សាយ​​​​បន្តដទៃទៀត ដោយបានការឧបត្ថម្ភគាំទ្រថវិកាពីទីភ្នាក់​ងារអភិ វឌ្ឍន៍​អន្តរជាតិ​អេស្ប៉ាញ(AECID) អង្គការដៃគូមាន មណ្ឌលព័ត៌មានស្រ្តីកម្ពុជា អង្គការ (KWWA) អង្គការ (ASAD)និងបានការគាំទ្រពីក្រសួងព័ត៌មាន។ ក្នុងនោះកម្មវិធី វិទ្យុស្រ្តី FM 100MHz ខេត្តក្រចេះគឺផលិតដោយក្រុម យុវជនវ័យក្មេង ដែលជ្រើសរើសពី សហគមន៍ក្នុងខេត្ត ក្រចេះដោយសហការជាមួយមន្ទីរ ព័ត៌មានខេត្ត ក៏បានចាក់ផ្សាយ​នៅស្ថានីយវិទ្យុជាតិ​ខេត្ត ក្រចេះ​ជាបន្តបន្ទាប់  លោកស្រី ប៊ន សុភី អភិបាលរង ខេត្តក្រចេះ បានថ្លែងអបអរ ចំពោះសមិទ្ធ​ផលថ្មី​លើវិស័យ​ព័ត៌មាន ដែលកើត មានលើទឹកដីខេត្តក្រចេះ ដើម្បីរួម ចំណែកក្នុង​ កសាងអភិវឌ្ឍន៍​លើក ​កម្ពស់​សមភាពយ៉េនឌ័រ សិទ្ធិស្រ្តីដើម្បីឲ្យស្រ្តីតាមជន បទទទួលបានព័ត៌មានទូលំទូលាយ។ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ ក្រសួងព័ត៌មាន មានប្រសាសន៍​សំណេះសំណាល​ដោយ​អបអរ​​សាទរចំពោះសមិទ្ធ ផលថ្មី ស្រឡាងនេះ ជាពិសេសវិទ្យុស្រ្តី FM 100MHz ខេត្តក្រចេះដែលបានបង្កើតឡើង និង ផលិតកម្ម វិធីដ៏សម្បូរបែបសម្រាប់បម្រើតម្រូវ​ការរបស់​ប្រជាពលរដ្ឋ​ក្នុងខេត្ត ដោយផ្តោត សំខាន់ទៅ លើកកម្មវិធីអប់រំសម្បូរបែប បញ្ហាស្រ្តី សុខភាព បរិស្ថាន សេដ្ឋកិច្ចកសិកម្ម វប្បធម៌ច្បាប់។ ឯកឧត្តម រដ្ឋលេខាធិកាក្រសួងព័ត៌មាន ក៏មានប្រសាសន៍បន្ថែមទៀតថាក្រុមផលិតកម្មវិធីទាំង​អស់ ព្យាយាមស្វែង រកព័ត៌មានពិតនៅតាម សហគមន៍នានាមក ចាក់ផ្សាយដើម្បីឲ្យប្រជាពល​រដ្ឋ​​ ទទួល​​បានព័ត៌មាន ទាំងអស់នោះទៅកែច្នៃ និងអភិវឌ្ឍន៍ សង្គម​គ្រួសារសហគមន៍ កាន់​តែរីក​ចម្រើនដែលអាចបំរើ គោលនយោបាយ របស់រាជរដ្ឋាភិ បាលក្នុងការកាត់បន្ថយ ភាពក្រីក្រ និង​លើក​​កម្ពស់ឲ្យស្រ្តី និងបុរសមានសិទ្ធិស្មើភាពគ្នា៕