Wednesday, August 15, 2012

ប្រធានមន្ទីរកសិកម្ម ចុះពិនិត្យមើលទំនប់ទឹកនៅស្រុកចុងកាល់

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ក៏ ដូចជាការណែនាំ របស់ឯកឧត្ដម បណ្ឌិត ចន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជានិច្ចកាលមន្ទីរកសិកម្មខេត្ត ឧត្ដរមានជ័យ តែងតែយកចិត្តទុកដាក់ ធ្វើសកម្មភាព នានាទាក់ និងវិស័យ កសិកម្ម ដូចជា ការងារបណ្ដុះបណ្ដាល បច្ចេកទេស ដាំដុះ និង ជម្រុញការដាំដំណាំផ្សេងៗ ជាក់ស្ដែងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២នេះ លោក យឿន ប៊ុនថាអនុប្រធានមន្ទីរកសិកម្ម ខេត្តឧត្ដរមានជ័យ​ ទទួលបន្ទុករួម ព្រមទាំង មន្ត្រីក្រោមឧិវាទ បានអញ្ជើញចុះពិនិត្យស្ថានភាព គ្រោះ រាងស្ងួត នៅក្នុងស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។
លោក លោក យឿន ប៊ុនថា មានប្រសាសន៍ឲ្យដឹងថាៈ ដោយសារធាតុអាកាស ប្រែប្រួល មិនមានភ្លៀងធ្លាក់រយៈពេល ប្រមាណជាពីរខែជាប់គ្នានេះ បានធ្វើឲ្យស្រូវរបស់ ប្រជាពលរដ្ឋ ចំនួន ១០០០ ហិកតា នៅក្រុងសំរោង និង២០០០ ហិកតា នៅស្រុកចុង កាល់ បានក្រៀមស្វិត។ លោកបន្តថា បច្ចុប្បន្ននេះ តាមការ ពិនិត្យឃើញថា នៅតាម ស្រែមួយចំនួនដីស្ងួតប្រេះ ហើយដើមស្រូវបានក្រៀមស្វិត ឡើងពណ៌ក្រហម ហើយ ខ្លះទៀតងាប់ខ្លោចតែម្ដង ដែលនេះអាចធ្វើឪ្យប៉ះពាល់ ដល់ជីវភាពរបស់ ប្រជាកសិករ យើងនៅឆ្នាំក្រោយ។