Wednesday, August 15, 2012

សម្ដេច​តេជោ​ហ៊ុន សែន អំពាវ​នាវ​ឲ្យ​យុវជន​ទាំង​អស់​ទៅ​ចុះ​ឈ្មោះ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​

ភ្នំពេញ ៖ ជា​ថ្មី​ម្តង​ទៀត ​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ហ៊ុន ​សែន​ នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​អំពាវនាវ​អោយ​យុវ​ជន​ទាំង​​អស់​ ត្រូវ​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​អោយ​បាន​គ្រប់​ៗ​គ្នា ​ដើម្បី​បំពេញ​កាតព្វ​កិច្ច​ជា​ប្រជាពល​រដ្ឋ​ខ្មែរ​។
ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកល​ វិទ្យាល័យ​បៀល​ប្រាយ ​នៅ​មជ្ឈ​មណ្ឌល​សនិ្ន​បាត ​និង​ពិពរណ៌​កោះ​ពេជ្រ​ សម្តេច​តេជោ​បាន​ស្នើ​អោយ​យុវ​ជន ​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត ​ត្រូវ​ចុះ​ឈ្មោះ​តែ​មួយ​កន្លែង​បាន​ហើយ​ ដើម្បី​ងាយ​ស្រួល​ទៅ​បោះ​ឆ្នោត ​និង​ដើម្បី​កុំ​អោយ​មាន​ឈ្មោះ​ស្ទួន​។
លោក​​ទេព ​នីថា​ អគ្គ​លេខា​ធិការ ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បាន​បញ្ជាក់​​​ថា ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះ​ឆ្នោត​ ត្រូវ​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃទី០១​ ខែ​កញ្ញា និង​បញ្ចប់​នៅ​ថ្ងៃ​នៅ​ថ្ងៃទី១២​ ខែ​តុលា ​ឆ្នាំ​២០១២​ខាង​មុខ​នេះ​៕