Wednesday, August 15, 2012

ការចូលមក​ចតនៅកម្ពុជា ក្នុងបេសកកមុ្មភាពជាដៃគូ​ តំបន់ប៉ាស៊ីហ្វិក ឆ្នាំ ២០១២

ក្នុងបេសកកម្មភាពជា​ដៃគូនៅតំបន់ប៉ាស៊ីហ្វិក ឆ្នាំ២០១២ (Pacific Partnership 2012) ដែលមាន​​ការ​ចូលរួមរបស់សមាជិកចំរុះសាសន៍ជាទាហាន និងស៊ីវិលចំនួនជាង ១២០០នាក់នៅលើនាវាមន្ទីរពេទ្យ​ឈ្មោះ​ USNS Mercy (T-AH 19)របស់ផ្នែកសេវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក​ បានមកដល់ កំពង់់ផែក្រុង​ព្រះសីហនុរយះ ពេលជាងមួយ សប្តាហ៌ ដើម្បីផ្តល់ ជំនួយ ផ្នែក វិស្វកម្ម  ពេទ្យសត្វ ​ទន្តពេទ្យនិង​ការព្យា​បាលជំងឺទូទៅ ដល់សហគមន៍​ នៅទូទាំង​ប្រទេស​កម្ពុជា​ ពីថ្ងៃទី​ ២៩​ ខែកក្កដា​ ដល់ថ្ងៃទី១១​ ខែសីហា ឆ្នាំ២០១២​ ។​ បេសកកម្មភាពជា​ដៃគូនៅតំបន់ប៉ាស៊ីហ្វិកគឺជាបេសកកម្មសំរាប់សកម្មភាព មនុស្សធម៌ ប្រចាំឆ្នាំធំជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិករបស់កងទ័ពជើងទឹកសហរដ្ឋ អាមេរិក​ប្រចាំ​នៅតំបន់​ប៉ាស៊ីហ្វិក។ បេសកកម្មនេះ មានការសំរប សំរួលគ្នាក្នុង ចំណោម ប្រទេស​ម្ចាស់ផ្ទះ ប្រទេស​ដៃគូ​ អង្គការ​មិនមែនរដ្ឋាភិបាលនិងទីភ្នាក់ងារអន្តរជាតិដទៃ​ទៀត ដើម្បីអោយមាន​ភាព​ស៊ីចង្វាក់គ្នា ក្នុងការ​ឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ។
បេសសកម្មរបស់នាវាមន្ទីរពេទ្យនេះ​​គឺបានផ្តល់ជូននូវសេវាពិនិត្យសុខភាពដោយអត់គិតថ្លៃ​ដែល​រួម​មានដូចជាជំងឺភ្នែក ធ្មេញ ជំងឺកុមារនិង​ការព្យាបាលទូទៅជូនដល់ ប្រជាពលរដ្ឋ កម្ពុជានៅ​តាម​ក​ន្លែង​មួយ​ចំនួនដូចខាងដូចជានៅសាលាបឋមសិក្សា ហ៊ុនសែន ជើងគោ ក្រុងព្រះសីហនុ នៅ​វិទ្យា​ល័យ​សម្តេចឪ ខេត្តតាកែវនៅសាលាបឋមសិក្សា​កណ្តោល​ដុំខេត្ត​កំពង់​ស្ពឺ​ នៅ​អនុ​វិទ្យា​ល័យ ​ហ៊ុន​ សែនចាំយាមខេត្តកោះកុង  ប្រទេសកម្ពុជាបាន ធ្វើជាម្ចាស់ផ្ទះទទួលបេសកកម្មភាពជាដៃគូនៅតំបន់​ប៉ាស៊ីហ្វិក​ជា​លើកដំបូង នៅឆ្នាំ២០១០ ដោយនៅពេលនោះ មានប្រជាពលរដ្ឋកម្ពុជា​ចំនួន​ជាង១៤០០០នាក់បានទទួលការ ព្យាបាល​និងថែ​ទាំសុខ​ភាព​ដោយ​ឥតគិតថ្លៃ។ បេសកកម្ម​ភាពជាដៃគូនៅតំបន់​​ប៉ាស៊ីហ្វិក​ឆ្នាំ២០១២ ជួយ ប្រទេសម្ចាស់ផ្ទះ តាមរយៈកម្មវិធីនិងសកម្មភាពដែល​បំរើ​សហ​គមន៍និង​បង្កើន សមត្ថភាពក្នុងការធ្វើការ រួមគ្នាដើម្បីលើកកំពស់ការសំរបសំរួល​គ្នារ​វាង​យោធា​និង​ស៊ីវិល​ ក្នុង​ចំណោមប្រទេសនិងអង្គការដែលមានបំណងដូចគ្នា ក្នុងការធ្វើអោយតំបន់ប៉ាស៊ីហ្វិក បន្តមាន សន្តិសុខ និងស្ថេរភាព។