Wednesday, August 15, 2012

ការបើកច្រកអន្តរជាតិ ចំណុច អានសេះជាអចិន្ត្រៃយ៍

 អនុវត្តតាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំង០២ កម្ពុជា-ថៃ ស្តីពីការបើក ច្រកអន្តរ ជាតិ ចំណុច អានសេះជាអចិន្ត្រៃយ៍ ។ គណប្រតិភូរបស់ខេត្តព្រះវិហារ ដឹកនាំដោយ ឯកឧត្តម អ៊ុំំ ម៉ារ៉ាអភិបាលនៃ គណៈអភិបាលខេត្ត និងគណៈប្រតិភូខេត្តឧប៊ុនដឹកនាំដោយ លោកអភិបាលរង ខេត្តបានជួបពិភាក្សាការងារ ជាមួយគ្នានៅព្រំប្រទល់ច្រកអានសេះ ដើម្បីបង្កើនភាពស្និតស្នាល ជាមួយគ្នាផង និងដើម្បីពីនិត្យស្ថានភាព ជាក់ស្តែងរបស់ទីតាំងភូមិសាស្រ្ត ដើម្បីរៀបចំឱ្យសមស្រប នៅពេលបើកច្រកជាផ្លូវការនាពេលខាងមុខនេះ   

          ច្រកអានសេះនេះបានផ្តល់នូវអត្ថប្រយោជន៍ជាសំខាន់ ដល់ប្រជាពលរដ្ឋទាំងពីរ ប្រទេស កម្ពុជា-ថៃ ព្រោះវា អាចដឹកជញ្ជូនទំនិញចេញចូលក្នុងប្រទេសទាំងពីរ ដើម្បីបម្រើប្រជាពលរដ្ឋផង និងជាកន្លែង សម្រាប់ប្រជាពល រដ្ឋទាំងពីរប្រទេសលក់ដូរផលិតផល កសិផលជូនគ្នាទៅវិញទៅមក និងបានបម្រើឱ្យការងារផ្សេងៗទៀត ដូចជា វិស័យសុខាភិបាល អប់រំវប្បធម៌ និងសន្តិសុខព្រំដែន ។ល។
          មានមតិពេលជួបពិភាក្សាគ្នានាឱកាសនោះឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្តបានគូសបញ្ជាក់ ថាក្នុងនាម ខេត្តជាប់ភូមិផងរបងជាមួយគ្នាការជួបប្រាស្រ័យគ្នានេះគឺជាជំហានដំបូង ក្នុងការត្រួស ត្រាយ ផ្លូវឈានទៅសម្រេច ជាស្ថាពរនូវកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីបើកច្រកអានសេះនេះជាផ្លូវ ការនាពេលខាងមុខនេះ  ។ ដូចនេះចាំបាច់តំបូងបំផុតគឺយើងទាំងអស់គ្នាត្រូវពិនិត្យទីតាំងភូមិ សាស្រ្តនីទីនេះឱ្យបានល្អិតល្អន់សិន គឺយើង ត្រូវធ្វើ អ្វីខ្លះហើយធ្វើនៅកន្លែងណា ពេលណា ហើយរាល់កិច្ចបានទាំងអស់នេះគឺឈរ លើគោលការណ៍ឯកភាពគ្នារវាង ភាគីទាំងសងខាង  ។ ដើម្បីធានាសម្រេចនូវរាល់កិច្ចការខាងលើនេះតំបូងបំផុតចាំបាច់យើងត្រូវបង្កើត ជាក្រុមការងារ បច្ចេកទេស ដើម្បីពិភាក្សាគ្នាលើការងារផ្សេងៗដែលត្រូវអនុវត្ត ហើយនៅពេលដែលក្រុមការងារ បច្ចេកទេសទាំងពីរ បានពិភាក្សាការងារជាមួយគ្នារួចរាល់ហើយនោះ គឺ ក្រុមទាំងពីរត្រូវតែរាយ ការណ៍ ឱ្យអាជ្ញាធរខេត្តទាំងពីរ ពីលទ្ធផលការងាររបស់ខ្លួន ហើយនៅពេលដែល យើងធ្វើការងារ ចប់សព្វគ្រប់អស់ហើយនោះ អាជ្ញាធរ ខេត្តទាំងពីរ និងស្នើសុំរាជរដ្ឋាភិបាលនៃប្រទេសទាំង ពីរ ដើម្បីសម្រេចបើកច្រកអន្តរជាតិអានសេះជាផ្លូវការ  
          ចំពោះប្រជាពលរដ្ឋដែលរស់នៅព្រំដែននៃច្រកអានសេះ ក្រោយពីទទួលដំណឹងថា អាជ្ញាធរ នៃខេត្តទាំងពីរ មកពីភាក្សាគ្នាដើម្បីបើកច្រកអន្តរជាតិអានសេះនេះ ជារួមបងប្អូនមានទឹកចិត្ត សប្បាយរីករាយជាអតិបរិមាដោយបងប្អូនសង្ឃឹមថា នៅពេលបើកច្រកនេះជាអចិន្រ្តៃយ៍ ជីវភាព រស់នៅរបស់បងប្អូន ប្រាកដជាមានភាពប្រែប្រួល ព្រោះបងប្អូនបានលក់ដូទំនិញ និងទិញទំនិញ ពីគ្នាទៅវិញទៅមកបានច្រើនជាងពេលនេះ ហើយបងប្អូនប្រជា ពលរដ្ឋបានសំណើរសុំឱ្យ អាជ្ញាធរ នៃខេត្តទាំងពីរ ពិភាក្សាការងារជាមួយគ្នាឱ្យបាន ឆាប់រហ័សដើម្បីបើកច្រក អានសេះ ព្រោះនេះ ជាការទន្ទឹងរងចាំរបស់បងប្អូនជាយូយាណាស់មកហើយ