Wednesday, August 15, 2012

លោក​ជំទាវ ​ម៉ែន​ សំអន ​ទទួល​ជួប​ប្រតិភូ​វៀតណាម​ដើម្បី​ពិភាក្សា​ការងារ​

ភ្នំពេញ​ ៖ ​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤​សីហា​ឆ្នាំ​២០១២ ​លោក​ជំទាវ​ ​ម៉ែន សំអន​ ឧ​ប​នាយក​រដ្ឋមន្ត្រី​ប្រចាំការ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​បាន​អនុញ្ញាត​អោយ​ប្រតិភូ​មកពី​ប្រទេស​វៀតណាម​ដឹកនាំ​​ដោយ​ឯកឧត្តម​ ង្វៀង ស្វិ​ន​ភុ​ក ឧបនាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​​ត្រួតពិនិត្យ​គ្រឿងញៀន​អេដស៍​និង​ពេស្យាចារ​ដែល​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​​ព្រមទាំង​ប្រតិភូ​អមដំណើរ​។​
ក្នុងជំនួប​ពិភាក្សា​នាឱកាស​នោះ​ប្រតិភូ​ទាំងពីរ​បានលើកឡើង​ដូចគ្នា​ស្តីពី​កិច្ច​សហ​​ប្រតិបត្តិការ​គ្រប់​វិស័យ​និង​សាទរ​ចំពោះ​ខួប​អនុ​វស្សា​វ​រី​យ៍​លើក​ទី​៤៥​ស្តីពី​ទំនាក់​​ទំនង​កា​ទូត​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​វៀតណាម​នាពេល​កន្លងមក​ក៏​ដូច​ថ្ងៃ​អនាគត​។​ជាមួយគ្នានេះដែរ​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ពី​គោលជំហរ​និង​​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ​ ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះទៅរក​សុខសន្តិភាព​និង​​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​បន្ទាប់ពី​រល​ត់​ស​ង្ក្រា​ម​បាន​ទាំងស្រុង​ហើយ​ពិសេស​​ទៅទៀត​ប្រទេស​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០១២​នេះ​ដែលជា​កិ​តិ្ត​យស​បំផុត​​សំរាប់​កម្ពុជា​គ្រប់ៗ​រូប​និង​ជា​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​និង​បាន​ត្រៀម​រៀបចំ​ជាស្រេច​នូវ​ជំនួប​កំពូល​ថ្នាក់ដឹកនាំ​អាស៊ាន បូក​និង​ជំនួប​ប្រមុខរដ្ឋ​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ជាច្រើន​នៅ​ចុងឆ្នាំ​២០១២​។​
ទន្ទឹម​និង​នេះដែរ​ប្រតិភូ​វៀតណាម​ក៏បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​លោកជំទាវ​​ម៉ែន សំអន ក៏​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា​ដែល​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​​ប្រតិភូ​វៀតណាម​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នាឱកាស​នេះហើយ​សម្ដែង​នូវ​ការ​​កោតសរសើរ​ចំពោះ​កម្ពុជា​ដែលមាន​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម​គឺ​សម្ដេច​តេ​ជោ ហ៊ុន​ ​សែន ជា​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០១២​នេះ​តែម្ដង​៕
វិមាន